August 13, 2017

អ្នក​ឃ្លាំមើល​រិះគន់​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ស្រប​ពេល​ឡាវ​សម្រេច​ដក​ទ័ព

លោក​នាយក​រដ្ឋមន្ត្រី​ឡាវ លោក ថងលួន ស៊ីស៊ូលីត (Thongloun Sisoulith) (ឆ្វេង) និង​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល នៅ​ព្រំដែន​ខែត្រ​ស្ទឹងត្រែង ប្រទេស​កម្ពុជា និង​ខែត្រ​ចម្ប៉ាសាក់ ប្រទេស​ឡាវ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៧។ RFA/Men Sothyr

ដោយ ម៉ម មុនីរតន៍ RFA 2017-08-12

នាយករដ្ឋមន្ត្រី​ឡាវ សន្យា​ថា នឹង​ដក​ទ័ព​ចេញ​ពី​ទឹក​ដី​កម្ពុជា ត្រង់​ចំណុច​អូរ​តាង៉ាវ និង​អូរអាឡៃ នៃ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ឲ្យ​ផុត​យ៉ាង​យូរ​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​សីហា។ ស្រប​ពេល​ភាគី​ទាំង​ពីរ​ព្រមព្រៀង​ដក​ថយ​មួយ​ជំហាន​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ដោយ​យោធា​នេះ អ្នក​ឃ្លាំមើល​ពី​បញ្ហា​សង្គម​យល់​ឃើញ​ថា យុទ្ធសាស្ត្រ​នយោបាយ​ដែល​លោក ហ៊ុន សែន កំពុង​អនុវត្ត​នេះ គឺ​ដូច​គ្នា​ទៅ​នឹង​ព្រឹត្តិការណ៍​កាល​ពី​ឆ្នាំ​២០០៨ ដែល​កម្ពុជា កាល​ណោះ​មាន​ជម្លោះ​យោធា​ជា​មួយ​ថៃ ត្រង់​ប្រាសាទ​ព្រះវិហារ។

អ្នក​វិភាគ​បញ្ហា​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មើល​ឃើញ​ថា វិធីសាស្ត្រ​ដែល​លោក ហ៊ុន សែន កំពុង​តែ​ដោះ​ស្រាយ​នៅ​ពេល​នេះ វា​ហាក់​ដូច​គ្នា​ណាស់​ទៅ​នឹង​ព្រឹត្តិការណ៍​កាល​ពី ១០​ឆ្នាំ​មុន ដែល​នៅ​ពេល​នោះ ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ទទួល​បាន​អាសនៈ​ខ្ពស់​បំផុត​រហូត​ដល់ ៩០​អាសនៈ ក្នុង​ចំណោម​អាសនៈ​សរុប ១២៣​អាសនៈ​នៅ​ក្នុង​រដ្ឋសភា។

ការ​សង្កេត​របស់​អ្នក​ឃ្លាំមើល​ពី​បញ្ហា​សង្គម និង​នយោបាយ​គឺ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ នេះ ដោយ​លោក​អះអាង​ថា ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០០៨ បាន​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​នៅ​ពេល​នោះ ទទួល​បាន​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​យ៉ាង​ច្រើន។ លោក​បន្ត​ថា ព្រឹត្តិការណ៍​លើក​នេះ​ក៏​ហាក់​ដូច​ជា​មិន​ឆ្ងាយ​គ្នា​ប៉ុន្មាន​ដែរ ស្រប​ពេល​ការ​បោះឆ្នោត​ក៏​កាន់​តែ​ខិត​ជិត​មក​ដល់​ណាស់​ដែរ​ហើយ៖ «»។

បើ​ទោះ​ជា​បែប​ណា លោក ហ៊ុន សែន បាន​ប្រកាស​មុន​ចេញ​ដំណើរ​ទៅ​ចរចា​ជាមួយ​លោក ថងលួន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្ត្រី​ឡាវ ថា នេះ​ជា​ការ​ការពារ​ទឹក​ដី ហើយ​លោក​មិន​ចង់​ឃើញ​ប្រទេស​ជិត​ខាង​រំលោភ​លើ​អធិបតេយ្យ​របស់​កម្ពុជា ដែរ។ ប៉ុន្តែ​នេះ​ជា​ការពារ​ទឹក​ដី​ក្នុង​នាម​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

​ទាហាន​កម្ពុជា ត្រឡប់​ពី​តំបន់​ព្រំដែន​ដែន​ដែល​មាន​ជម្លោះ​ជាមួយ​ភាគី​ឡាវ នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Men Sothyr 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​បញ្ចេញ​កង​ទ័ព​ទៅ​កាន់​តំបន់​មាន​ជម្លោះ និង​ទុក​ពេល​ឲ្យ​ឡាវ ដក​ទ័ព​ចេញ​ក្នុង​រយៈពេល ៦​ថ្ងៃ។ យុទ្ធសាស្ត្រ​នយោបាយ​នេះ ត្រូវ​រង​ការ​រិះគន់​ថា ហេតុ​អី​ចាំបាច់​លោក ហ៊ុន សែន ប្រកាស​ឲ្យ​ដឹង​ហើយ ទើប​ទៅ​ប្រយុទ្ធ​ពេល​ក្រោយ។ ម្យ៉ាង​ទៀត បញ្ហា​នេះ​បាន​ផ្ទុះ​ជា​យូរ​ខែ​ណាស់​មក​ហើយ តែ​ទើប​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​វិធានការ​នៅ​ពេល​នេះ​ទៅ​វិញ​ជាដើម។

ថ្លែង​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា នាយករដ្ឋមន្ត្រី​ឡាវ លោក ថងលួន ស៊ីស៊ូលីត ព្រមព្រៀង​ថា នឹង​ដក​កងទ័ព​របស់​ខ្លួន​ឲ្យ​អស់​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​សីហា។ ទន្ទឹម​នឹង​នេះ លោក ថងលួន ស៊ីស៊ូលីត ក៏​សូមទោស​លោក ហ៊ុន សែន ដែល​ធ្វើ​ឲ្យ​មាន​សភាពការណ៍​ជ្រួលច្របល់​នៅ​ចំណុច​មាន​ជម្លោះ​ដោយ​យោធា​នេះ ជាពិសេស​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ឆ្លើយ​តប​លិខិត​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ៖ «»។

អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ នាយ​ឧត្ដមសេនីយ៍ គន់ គីម ប្រាប់​កាសែត​ក្នុង​ស្រុក​មុន​គម្រោង​ដក​ទ័ព​មួយ​ថ្ងៃ​ថា កង​យោធា​កម្ពុជា ដែល​បញ្ជូន​ទៅ​ចំណុច​ព្រំដែន​មាន​ប្រមាណ ៧​ពាន់​នាក់។ ពួកគេ​មាន​ទាំង​សព្វាវុធ និង​រថពាសដែក​ជា​ច្រើន​គ្រឿង​ធ្វើ​ដំណើរ​ទៅ​ជាមួយ​ផង។ ប៉ុន្តែ​មេបញ្ជាការ​យោធា​ជាន់​ខ្ពស់​រូប​នេះ ពុំ​បាន​បញ្ជាក់​ថា ត្រូវ​បញ្ជូន​ចេញ​ពី​កងពល​ណា​ខ្លះ​នោះ​ទេ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​អង្គរក្ស​លោក​នាយករដ្ឋមន្ត្រី លោក​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រាប់​កាសែត​ក្នុង​ស្រុក​ដែរ​ថា ចំនួន​យោធា​ដែល​បាន​បញ្ជូន​ចេញ​​ត្រៀម​ប្រយុទ្ធ​នេះ ចំណុះ​ឲ្យ ៤​កងពល ហើយ​សុទ្ធ​តែ​ជា​កម្លាំង​ស្រួច។

ដោយ​ឡែក​លោក ឈុំ សុជាត មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ ឲ្យ​ដឹង​ថា ភាគី​ឡាវ ស្នើ​សុំ​កម្ពុជា ទុក​ពេល​ឲ្យ​មួយ​ថ្ងៃ​នេះ​សិន ដើម្បី​ត្រៀម​ដក​កងទ័ព​ត្រឡប់​ទៅ​វិញ ព្រោះ​ឡាវ មាន​សម្ភារៈ​ច្រើន​ដែល​ត្រូវ​ដឹក​ចេញ។ លោក​បន្ត​ថា ចំពោះ​ភាគី​កម្ពុជា នឹង​ដក​យោធា​ចេញ​ពី​តំបន់ព្រំដែន​​នោះ​ដែរ នៅ​ពេល​ណា​ភាគី​ឡាវ អនុវត្ត​បាន​ពេញ​លេញ​ហើយ៖ «»។

ជុំវិញ​រឿង​នេះ ក្រសួង​ការពារ​ជាតិ​ធ្លាប់​ច្រានចោល​ការ​ផ្សាយ​របស់​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ម្ដង​រួច​មក​ហើយ ដែល​រក​ឃើញ​ថា រដ្ឋាភិបាល​ឡាវ ​បាន​បន្ថែម​កម្លាំង​បន្ថែម​ទៀត នៅ​ចំណុច​អូរតាង៉ាវ និង​អូរ​អាឡៃ។ប្រតិកម្ម​របស់​ក្រសួង​ការពារ​ជាតិ​នេះ ចាត់​ទុក​ថា ដំណឹង​ឡាវ ​ជីក​លេណដ្ឋាន​លើ​ទឹកដី​កម្ពុជា​នេះ មិន​ពិត​ថែម​ទៀត​ផង។

ភាព​តានតឹង​បន្ត​អូស​បន្លាយ​ចាប់​តាំង​ពី​យោធា​ឡាវ ​ចាប់​ឈរ​ជើង​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ទើប​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្គាល់​ថា កង​យោធា​ឡាវ ពិត​ជា​បាន​បោះ​ជំរំ​ឈរ​ជើង​ក្នុង​ទឹកដី​កម្ពុជា មែន ត្រង់​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង។ ភ្លាមៗ កម្លាំង​យោធា​កម្ពុជា ត្រូវ​បញ្ជូន​​ទាំង​យប់​ឆ្ពោះ​ទៅ​កាន់​តំបន់​ដែល​មាន​ជម្លោះ៕

4 comments:

Hemondno Viata said...

វាមិនមានអ្វីធំដុំទេគ្រាន់តែជាយុទ្ធសាស្ត្រមួយរបស់គេជួយគ្នា ស្តាររកប្រិយភាពសម្ដេចតែប៉ុណ្ណោះ ។
ដើម្បីឲ្យរាសស្ត្រមួយចំនួនដែលពួកគាត់នៅពុំទាន់ដែលបានយល់ដឹង ហើយបែរទៅស្ងើចសសើរវីរភាពរបស់លោកលោកនាយក ហ៊ុន សែន គ្រាន់បានជាកំណើនសន្លឹកឆ្នោតនៅពេលខាងមុខ២០១៨ ព្រោះគាត់កំ
ពុងធ្លាក់ខ្លាំងណាស់ ។ បើគាត់ចំណាយឈាមរាស្ត្រក្នុងស្រុកដូចក្រុមថ្នាក់ដឹកនាំតែងលើកមកនោះ វា
ហាក់ដូចជាកាន់តែអាក្រក់មើលទៅទៀត ម្លោះហើយបបួលគ្នាជួយបង្ករភាពតានតឹងលើព្រំដែនលាវខ្មែរ
វិញ រួចហើក៏បង្ខាតលុយរដ្ធលានដុល្លាដើម្បីបំរើល្បិចនេះ ។ ហេតុអ្វីបញ្ហានេះមិនបានកើតមានលើព្រំដែនខ្មែរយួន??)ព្រោះតែគេជាអ្នកគ្រប់គ្រង គេមិនចង់ឲ្យក្លិនប្រហុកខ្មែរ លាវជាប់ស្បែកនាំឲ្យខូខឈ្មោះគែទេ ។ ស្អុយតែប្រហុក និង កញ្ចប់ដុតវាទៅបានហើយ ទុកអាន់គូយសើត!!ហាស! ហាស! ហា!។

Kim Ea said...

When will CPP members who have a little patriotic gut inside their heart, can break up from this kleptomaniac administration , and reunited with Khmer poor and build a real democratic with rule of laws back to this land . happy to Side and support with tyrant by snubbing a blind eyes from the tears of your people was not a solution . Khmer need your help to stand up strong with patriotic group and deliberate this unfortunate nation from the grip of invader enemy Yuan and lunatic Khmer leadership . For more than 30 years ,we saw your guys did a lot of works to help this country and made a bunch of progress ,but this progress also built in the tears of our poor blood people . Please stop enjoy money or ranking power in the insinuation cried and suffering of Khmer people any more .

KhmerBTB said...

The commander who is in charge of those soldiers who went to meet Laotian soldiers at the border will get a promotion one day even there will be no fighting . Samdech ah Kuk will do anything he can to promote those soldiers to keep them on his side .

Son Taim said...

What a stupid dirty trick Hun Sen/Youn play on Khmer people. I hope Khmer do not buy this dirty trick.